Tuesday, October 4, 2016
យល់ដឹងប្រយោជន៍របស់ «មឹក» អាហារសមុទ្រ ដែលមានគុណភាពខ្ពស់មិនគួរមើលរំលង!
មឹក ឬត្រីមឹក (squid) ត្រូវបានគេស្គាល់ថា ជាប្រភេទ សមុទ្រអាហារដែលពេញនិយម នៅក្នុង
ប្រទេសយើង ព្រោះវាមានរសជាតិឆ្ងាញ់ពិសា មិនថា ឆា ចៀន ស្ងោរ អាំង ឬនាំយកទៅធ្វើជាអាហារក្រៀមនោះទេ។ នៅប្រទេសមួយចំនួនដូចជា កូរ៉េ និងជប៉ុនមានការពេញនិយមក្នុងការបរិភោគមឹកស្រស់ៗផងដែរ ដោយក្លែមជាមួយ ស្រាម្យ៉ាងឈ្មោះ សូជូ (soju) ឬភេសជ្ជៈផ្សេងៗ។
ត្រីមឹកមានគុណប្រយោជន៍ផ្នែក សុខភាពដូចតទៅ៖
#សម្បូរទៅដោយអូមេហ្គា 3 (Omega-3)៖ មនុស្សជាច្រើនខ្លាចថាការទទួលទានមឹក អាចនាំឱ្យឡើងទម្ងន់ព្រោះវាមានផ្ទុកកូឡេស្តេរ៉ុលខ្ពស់។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី វាក៏មានជាតិខ្លាញ់អូមេហ្គា 3 ជាច្រើន ដែលត្រូវបានផ្តល់មកដើម្បីទប់ស្កាត់ឱ្យ កូឡេស្តេរ៉ុលស្ថិតនៅក្នុងកម្រិតមួយសមស្របដែរ។ អាចនិយាយបានថា កូឡេស្តេរ៉ុល ដែលមាននៅក្នុងត្រីមឹកមិនមានផលប៉ះពាល់ណាមួយលើរាងកាយទេ បើបរិភោគវា ឱ្យបានត្រឹមត្រូវ។ ប្រសិនប្រៀបធៀបទៅនឹងសាច់ជ្រូក ឬសាច់គោ ឃើញថា ការធ្វើឱ្យកើតជំងឺបេះដូង ឬកូឡេស្តេរ៉ុលឡើងខ្ពស់ សាច់ជ្រូក និងសាច់គោមានច្រើនជាង ព្រោះវាគ្មានអូមេហ្គា 3 ដូចត្រីមឹកនោះទេ។
*មើលថែសុខភាព ដោយគុណសម្បត្តិ៤ប្រការគឺ៖
១. មានអូមេហ្គា៣ចាំបាច់សម្រាប់រាងកាយ៖ ជួយក្នុងការរីកលូតលាស់របស់កុមារ មិនថាជាការអភិវឌ្ឍន៍បញ្ញា ជួយធ្វើឱ្យប្រសើរឡើងនូវការផ្តោតអារម្មណ៍ និងការចងចាំ ព្រមទាំងជួយ ការពារការរលាកសាច់ដុំ ឆ្អឹង និងសន្លាក់ផងដែរ។ ការស្រាវជ្រាវក៏បានបង្ហាញថា អាស៊ីតខ្លាញ់អូមេហ្គា 3 ក៏ជួយស្ត្រីមានផ្ទៃពោះដែរ ដោយជួយ DHA ខួរក្បាល និងសរសៃប្រសាទរបស់ទារកឱ្យបានល្អ ជាពិសេសក្នុងអំឡុងពេលបីខែដំបូង។ ដូច្នេះប្រសិនបើអ្នកម្តាយអាចបរិភោគមឹក ក្នុងបរិមាណគ្រប់គ្រាន់ ទារកនឹងទទួលបានអូមេហ្គា 3 តាំងពីក្នុងពោះមកម្ល៉េះ។
២. ជួយឱ្យស្បែកមើលទៅក្មេងជាងវ័យ៖ អាហារសមុទ្រដូចជាមឹកនេះមានស្រទាប់ ខូឡាជែន ខ្ពស់ណាស់សម្រាប់ជំនួយសុខភាព និងសម្រស់។ ក្រៅពីនេះផលិតផល ពេញនិយមជាច្រើនដែលផ្សំចេញពីត្រីសមុទ្រទឹកជ្រៅ ដូចជាព្រុយត្រីឆ្លាមជាដើម ក៏មានផលល្អដែរ។ ប៉ុន្តែជម្រើសល្អបំផុតគួរជ្រើសយកត្រីមឹកល្អជាង ព្រោះ ប្រៀបធៀបគ្នាមឹកមានកូឡេស្តេរ៉ុលមួយប្រភេទ ដែលបានរួមចំណែកដល់ការផ្គត់ផ្គង់ ស្បែក បំបាត់ជ្រីវជ្រួញ មុខកើតមុន និងជួយព្យាបាលស្នាមជាំខ្មៅបានយ៉ាងប្រសើរ។
៣. ការពារជំងឺពក ក ឬកង្វះសារជាតិអ៊ីយ៉ូត៖ ជាធម្មតាជំងឺនេះ បង្កឡើងដោយ ក្រពេញទីរ៉ូអ៊ីត ដែលមានដំណើរការខុសប្រក្រតី បណ្តាលអោយអ្នកជំងឺកើតពកក នៅពីមុខ ឬពីក្រោយ។ ដូច្នេះការទទួលទានអាហារសមុទ្រត្រីមឹកនេះ អាចជួយ ទប់ស្កាត់ការពកកបាន ព្រោះដោយសារតែវាមានបរិមាណអ៊ីយ៉ូតច្រើន។ ក្នងមឹកទម្ងន់១00ក្រាម មានផ្ទុកអ៊ីយ៉ូតដល់ទៅ៥៤ មីក្រូក្រាម ហើយវាជាការ សារធាតុបំប៉នមួយប្រភេទដែលរាងកាយត្រូវការជាច្រើនទៀតផងដែរ។
៤. ទប់ស្កាត់ដុំសាច់ដុះ៖ ក្រៅពីមានសារធាតុអ៊ីយ៉ូត កូឡាជែន អ៊ីយ៉ូត និងអូមេហ្គា 3 ហើយ មឹកក៏មានអាស៊ីដអាមីណូ (amino) ដែលរាងកាយត្រូវការដើម្បីទប់ស្កាត់ដុំ សាច់ដុះខុសប្រក្រតីផងដែរ។ ដោយនៅក្នុងខ្លួនមឹកក៏មាន កាបូអ៊ីដ្រាត ដែលជួយ ប្រយុទ្ធប្រឆាំងនឹងមរោគអាក្រក់ដូចគ្នា។ តាមក្រុមអ្នកស្រាវជ្រាវរកឃើញថា peptidoglycan មាននៅក្នុងអាស៊ីដអាមីណូនេះក៏មានលក្ខណៈពិសេសក្នុងការ រារាំងនៃការដុះដុំសាច់អាក្រក់នេះដែរ។
ចំណាំ៖ គួរទទួលទានវាក្នុងបរិមាណសមស្រប មិនច្រើនពេក មិនតិចពេក ត្រូវតាមរដូវកាល និងត្រូវជាមួយសុខភាពរាងកាយផង។ ក្រៅពីនេះនៅពេល ជ្រើសទិញមឹកមកទទួលទានគួរពិនិត្យឱ្យបានច្បាស់ផង ព្រោះអ្នកលក់ខ្លះដាក់ គីមីformalinដើម្បីរក្សាគុណភាពឱ្យបានយូរ។ ដូច្នេះហើយសារធាតុនេះអាចទៅ កកកុញនៅក្នុងពោះវៀនបង្កឱ្យមានជំងឺមហារីកក្នុងពេលអនាគត៕
0 comments:
Post a Comment